គង់ឧសភា

អំពីខ្ញុំ...

ឈ្មោះ គង់ ឧសភា កើតឆ្នាំ ១៩៨៨ ចូលចិត្តលេងសើច រាប់អានមិត្តភ័ក្ត
ច្រៀងលេង រៀនមិនសូវជាពូកែតែក៏អាចទទួលយកបាន ^^ ។ ស្អប់បំផុត មុខវិជ្ជាគណិត រូប គីមី អោយតែទាក់ទងនឹងលេខ រមាស់ពេញខ្លួនហ្មង ។ ពេលទំនេរចូលចិត្ត Online Chat facebook រកមើលមេរៀនតាម Internet អត់ចូលចិត្តដើរលេងដាច់យប់ ស្អប់លែ្បង អត់ចេះលេងហ្គេម ចេះផឹកតិចៗ ពេលស្រវឹកចង់ដេកតែមួយមុខគត់​ ។ ជាមនុស្សស្រួលរាប់អានណាស់មិន ចេះ
រឿងច្រើនចូលចិត្តឈឺឆ្អាលជួយអ្នកដ៏ទៃទោះបីគេមិនត្រូវការក៏ដោយ ខ្លាចបំផុតមានគេស្អប់ ចូលចិត្តអោយគេរាប់អានច្រើន​ ។  អ្នកចំរៀងដែល
ចូលចិត្ត  ឆនសុវណ្ណារាជ បំណងប្រាថ្នាក្នុងជីវិតចង់ក្លាយជាអ្នកចំរៀងដ៏ល្បី
ម្នាក់ តែវាបានរលាយបាត់អស់ទៅហើយព្រោះពេលនេះខ្ញុំបែរជាធ្វើទាហាន
ទៅហើយ​ ។ អរគុណដែលបានចូលមកលេង ជូនពរអោយអ្នកជួបតែ
សេចក្តីសុខ ជួបប្រទះតែជ័យជំនះគ្រប់ពេលវេលា ដុល្លាចូលរាល់ថ្ងៃ ^^ ។

    បំពេញពត៌មានរបស់អ្នកខាងក្រោមនេះ